http://img811.imageshack.us/img811/2232/sssssj.jpg

Wednesday, July 13, 2011

មិន​អាច​ឡើងឋានសួគ៌​ជាមួយ​ស្វាមី​


ខ្ញុំ​ទើប​រៀបការ​បាន​ជិត​មួយ​ខែ តែ​ប្តី​ប្រពន្ធ​យើងខ្ញុំ​នៅតែ​មិន​ទាន់​ឡើង​ដល់​ឋានសួគ៌ ។ រាល់ពេល​អា​អូន​តូច​រៀបនឹង​ចូល​ល្អាង មី​អូន​តូច​បែរជា​មាន​អា​ការឈឺចាប់ បើ​ទោះជា​ត្រូវ​បាន​កម្តៅ​ម៉ាស៊ីនយ៉ាងណាក៏ដោយ ប្រការ​នេះ​ធ្វើ​ឲ្យ​អា​អូន​តូច​មិន​អាច​ចូល​ជ្រៅ​បាន​ទេ ?ប្រហែល​ជា​អ្នក​ទាំង​ពីរ​មិនទាន់​មាន​បទពិសោធ​ច្រើន​ក្នុង​រឿង​លើ​គ្រែ ។ ដូច​ដែល​អ្នក​បាន​និយាយ ប្តី​ប្រពន្ធ​អ្នក​បាន​កម្តៅ​ម៉ាស៊ីន​យ៉ាង​ត្រឹមត្រូវ ប៉ុន្តែ​យើង​មិន​យល់​ច្បាស់​ថា ការ​កម្តៅ​ម៉ាស៊ីន​នោះ​មានប្រសិទ្ធភាព​បែបណា អ្នក​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ទទួលយក​អា​អូន​តូច​ឬ​នៅ​? ប្រការ​នេះ​ផ្ទុយ​ពី​បុរស ព្រោះ​បុរស​ងាយ​នឹង​ចូល​សមរភូមិ​ជា​ង​ស្ត្រី ។​អ្វី​ដែល​ងាយស្រួល​ដឹង​និង​ច្បាស់​បំផុត​ចំពោះ​បញ្ហា​ថា អ្នក​បាន​ត្រៀម​ខ្លួន​ឬ​នៅ គឺ​អ្នក​បាន​បញ្ចេញ​ទឹករំអិល​គ្រប់គ្រាន់ ដើម្បី​សម្រួល​ដល់​ការប្រឈមមុខ​ដាក់​គ្នា ។ ចូរ​ពិនិត្យឡើងវិញ ប្រសិនបើ​អ្នក​មិនទាន់​មាន​ជាតិរំអិល​គ្រប់គ្រាន់នោះ ​ការវាយលុក​ណាមួយ​នឹង​នាំឲ្យ​មាន​ការឈឺចាប់ និង​ពិបាក​សម្រេចបាន​ចំពោះ​ដំណើរ​ទៅកាន់​ឋានសួគ៌​នេះ ។ ប្រសិនបើ​អ្នក​មាន​ជាតិ​រំអិល​គ្រប់គ្រាន់ ហើយ​នៅតែ​មិន​អាច​ប្រតិបត្តិការ និង​មាន​ការឈឺចាប់ពិបាក​ទ្រាំ​នោះ យើង​ត្រូវ​ពិចារណា​ទៅលើ​កត្តា​ផ្លូវចិត្ត ។ យើង​បើ​តាម​ការនិយាយ​របស់​អ្នក យើង​ជឿ​ថា នេះ​ជា​លើកដំបូង​របស់​អ្នក ។ ដោយសារ​តែ​ជា​លើកដំបូង ដូច្នេះ​ផ្លូវចិត្ត​របស់​អ្នក​នៅ​មិន​ទាន់​ត្រៀមខ្លួន​ស្រេច ជាមួយនឹងសមរភូមិ​ដែល​អ្នក​មិន​ទាន់​ឆ្លងកាត់ ។ នៅពេល​​អារម្មណ៍​តានតឹង​បណ្តា​សាច់ដុំ​នានា​នឹង​ឡើង​តឹង ហើយ​អ្នក​មាន​ប្រតិកម្ម​ខ្លាំង គឺ​ចង់​រុញច្រាន​ប្រដាប់​ចម្លែក​នោះ​ចេញ​ឆ្ងាយ ។ ប្រការ​នេះ​ធ្វើឲ្យ​អ្នក​ឈឺចាប់ ហើយ​ការវាយលុករឹតតែ​ពិបាក ។ដូច្នេះ​អ្នក​ទាំង​ពីរ​គួរស្វែងយល់​បន្ថែម​អំពី​ចំណេះដឹង​អំពី​ទំនាក់ទំនង​ លើ​គ្រែ​រវាង​ប្តី​ប្រពន្ធ​ឲ្យ​បាន​ច្រើន ដើម្បី​ត្រៀម​ចិត្ត​កាយ​ឲ្យបាន​ត្រឹមត្រូវ ។ ករណី​ដែល​អ្នក​ទាំង​ពីរ​បានត្រៀមទាំ​ង​ចិត្តកាយ ហើយ​នៅតែ​ពិបាកទៀត​នោះ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដែល​មានកេត្តិ៍ឈ្មោះ​ល្អ ដើម្បី​ពិនិត្យ​ឲ្យបាន​ច្បាស់​ថា តើ​នេះ​មក​ពី​កត្តា​រាងកាយ ឬ​អត់ ។ ករណី​នេះ​ពិតជា​អាចមាន ប៉ុន្តែ​វា​គ្រាន់តែ​ជា​ភាគរយ​តិច​ប៉ុណ្ណោះ ៕

0 comments:

Post a Comment