http://img811.imageshack.us/img811/2232/sssssj.jpg

Wednesday, July 13, 2011

ចំណុច​កំពូល​នៃ​អារម្មណ៍​ផ្លូវភេទ​របស់​ស្ត្រី​

ចំណុច​ស្រណុក​សុខ​ស្រួល​ផ្លូវភេទ ឬ​ភាព​ស្រៀវ​ស្រើប​កំពូល កើតឡើង​បាន​ទាំង​បុរស​និង​ស្ត្រី ។ នៅ​ពេល​ដល់​ចំណុចកំពូល សាច់ដុំ​ក្នុង​ពោះ ផ្នែក​ខាងក្រោម
ដែល​នៅ​ជុំវិញ​អវយវៈ​ភេទ​និង​រន្ធ​ គូទ រីក​រួម​យ៉ាង​ឆាប់រហ័ស និង​មាន​ការ​ប្រឹង​របស់​សាច់ដុំ​ផ្នែក​ផ្សេងៗ​ទៀត​លើ​រាងកាយ​...​។​
- G-Sport ចំណុច​សំខាន់​នាំ​ទៅ​រក​ភាព​ស្រណុក​ស្រូល​:
អវយវៈ​សំខាន់​ក្នុង​ការបង្កើត​សេចក្តីសុខ​នឹង​អាច​ជំរុញ​អារម្មណ៍​ផ្លូវភេទ ឬ​ដែល​ហៅថា ជី ស្ព​ត (G-Sport) ឬ​ឈ្មោះ​ពេញ​ថា Grafenburg Spot នោះ
មាន ​ចំណែក​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សម្ព័ន្ធ​ភាព​ផ្លូវភេទ រវាង​បុរស​នឹង​ស្ត្រី ឲ្យ​ឈាន​ទៅ​រក​សេចក្តីសុខ និង​ស្កប់ស្កល់​អារម្មណ៍ ឈាន​ទៅ​ដល់​ចំណុចកំពូល ។
ចំពោះ​ស្ត្រី ចំណុច​ជី ស្ព​ត មិន​នៅ​លើ​ភ្នាស​ទ្វារមាស​ឡើយ ប៉ុន្តែ​អាច​ស្ទាប ឬ​អាច​មាន​អារម្មណ៍​ដឹងបាន ពេល​ឆ្លងកាត់​ចំណុចកណ្តាល​រវាង​ថ្ងាស​ទ្វារមាស នឹង
មាត់ស្បូន វា​ដូចជា​ដុំ​តូចៗ​ដែល​ប៉ោង​ឡើង នៅពេល​ត្រូវ​ជំរុញ​ពី​ការប៉ះពាល់ ។​
- អាការ​បែបពា​បង្ហាញ ស្ត្រី​ឈាន​ដល់​ចំណុច​កំពូល​?
សេចក្តីសុខ​នៅ​ពេល​ដល់​ចំណុច​កំពូល នឹង​មាន​អាការ​ប្រឹង និង​ច្របាច់​ជា​ចង្វាក់ របស់​ទ្វារមាស​រួម​ទាំង​ស្បូន ស៊ី​ពេល​ប្រហែល ៣-១០ វិនាទី និង​ប​ន្នូ​វិញ​ក្នុង
រយៈពេល ១ នាទី ។ ក្រៅ​ពី​អាការ​ប្រឹង​ក្នុង​ទ្វារមាស​ហើយ សាច់ដុំ​ធំៗ​ក្នុង​រាងកាយ​ទាំងអស់ នឹង​ប្រឹង​ដៃជើង មុខមាត់​ជ្រីវជ្រួញ​តិច ឬ​ច្រើន​ទៅតាម​មនុស្ស
ម្នាក់ៗ ។ មាន​ស្ត្រី​មិន​តិច​ឡើយ ដែល​មិន​ធ្លាប់​ទទួលបាន​សេចក្តីសុខ ដល់​ចំណុចកំពូល ប៉ុន្តែ​ក៏​ពុំមែន​មានន័យថា ស្ត្រី​គ្រប់រូប​មិន​ដែល​ដល់​ចំណុចកំពូល​នោះដែរ ។​
- ស្ត្រី​ឈាន​ដល់​ចំណុច​កំពូល អាស្រ័យ​ការរួម​ដៃ​ពី​បុរស​:
ការរួម​ដៃ​ពី​បុរស ចាត់ទុក​ជា​រឿង​សំខាន់​យ៉ាងខ្លាំង ចំពោះ​ការសម្រេច​គោលដៅ​លើ​គ្រែ ដូច្នេះ​បុរស​ជា​ដៃគូ គួរ​យល់​ដឹង​ក្នុង​ការរួម​ដៃ​ជាមួយ​នាង ដើម្បី
ឈានដល់​ចំណុច​កំពូល​បាន​យ៉ាង​ពេញចិត្ត ។​
-​បុរស​គួរ​យកចិត្តទុកដាក់​ ដល់អារម្មណ៍​ស្ត្រី មិន​ត្រូវ​បង្គាប់​បញ្ជា​ឲ្យ​នាង​ធ្វើ​តាម​តែ​ចិត្ត​ខ្លួនឯង និង​ត្រូវ​ធ្វើ​ដោយ​ទន់ភ្លន់ ។​
- បុរស​គួរ​ចេះ​សួរ​ស្ត្រី​ខ្លះ​ថា ចង់ឲ្យ​ធ្វើ​អ្វី តើ​ប​នាង​ពេញចិត្ត និង​មាន​សេចក្តីសុខ ។​
- បុរស​គួរ​បង្កើត​បរិយាកាស​រ៉ូមែ​ន​ទិក ធូរស្រាល​ទាំង​មុន អំឡុង​និង​ក្រោយ​រួមភេទ ។​
- ភាគី​បុរស គួរ​មាន​បទពិសោធន៍​ក្នុងការ​ប្រលោក​ស្នេហ៍ ចេះ​ពន្យា​កំណើត ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​មិន​ឲ្យ​រំភើប​ជ្រុល​ពេក រហូត​ចេញ​ទឹកកាម​លឿន
ពេក ដឹង​ចង្វាក់ និង​ក្បាច់ ចេះ​ជ្រើស​ក្បាច់​ប្រលោម​ស្នេហ៍​ដែល​សមស្រប ។​
- បុរស​មិន​គួរ​ប្រញាប់ប្រញាល់​ទៅ​ដល់​គោលដៅ​ពេក​ឡើយ ។​
- បុរស​ត្រូវ​គួរ​ឱបថើប បបោស​អង្អែល បង្កើត​អារម្មណ៍ មិនគួរ​សំដៅ​តែ​ទៅ​ចំណុច​សំខាន់ តាំងពី​ដំបូង​ឡើយ ។​
- បុរស​ត្រូវ​ស៊ក​បញ្ចូល នៅពេល​សង្កេតឃើញ​មាន​ការត្រៀម​ព្រម​ពី​ភាគី​ស្ត្រី ដែល​មាន​ទឹករំអិល​គ្រប់គ្រាន់ ។​
- បុរស​គួរ​ឲ្យ​ស្ត្រី​សម្តែង​តួនាទី​ជា​អ្នកដឹកនាំ ឬ​ផ្តល់​ឲ្យ​ផង កុំ​ឲ្យ​នាង​ជា​អ្នក​ធ្វើ​តាម ឬ​អ្នក​ទទួល​តែ​ម្នាក់​ឯង​នោះ ។​
- ប្រសិនបើ​ប្រតិបត្តិ​យ៉ាងណា នៅតែ​មិន​អាច​ដល់​ចំណុច​កំពូល​បាន អ្នក​ទាំង​ពីរ គួរ​ទៅរក​គ្រូពេទ្យ ដើម្បី​ពិនិត្យ​រល​មូលហេតុ ឬ​មេរោគ​ដែល​ពួន​សម្ងំ​នាំឲ្យ​កើត​បញ្ហា និង​ឧបសគ្គ​ផ្លូវភេទ​នោះ ៕

0 comments:

Post a Comment