http://img811.imageshack.us/img811/2232/sssssj.jpg

Wednesday, July 13, 2011

​សន្ទុះ​សិច​ដែល​សក្ក័​សម​ទៅ​តាមវ័យ


ទោះបី​រឿង​សិច​ត្រូវបាន​គេ​ចាត់ទុកថា ជា​រឿង​ធម្មជាតិ​ក្តី ក៏​អ្នក​ខ្លះ​មាន​ចំណូលចិត្ត​រួមភេទ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​អ្នកខ្លះ​ទៀត​មាន​ចំណង់​ដែរ តែ​ធម្មជាតិ​មិន​ផ្តល់​ឱកាស ក៏​មាន​មិនតិច​នោះដែរ ។ ទាំងអស់​អាច​មាន​មូលហេតុ ពី​ភាព​តប់ប្រមល់ក្នុង​ការងារ បញ្ហា​នៅក្នុង​គ្រួសារ និង​រោគ​ប្រចាំកាយ​ផងដែរ​ ។​
ដោយសារ​ភាព​មើលឃើញ​ភាព​ខុសប្លែក​គ្នា​បែប​នេះ​ហើយ ទើប​ពេល​លើកយក​រឿងរ៉ាវ សន្ទុះ​ភ្លើង​អារម្មណ៍​ភេទស្ត្រី ទៅតាម​វ័យ​នីមួយៗ​មក​រៀបរាប់ទុក​ជា ​ប្រយោជន៍​សម្រាប់​ស្ត្រី​ទូទៅ ។ ដើម្បី​ឲ្យដឹង​កាន់តែ​ច្បាស់​យើង​មើលទាំងអស់គ្នា​ថា ក្នុងនោះ​មាន​អ្វីខ្លះគួរ​ឲ្យ​យើង​ប្រតិបត្តិ​តាម :
១- ស្ត្រី​អាយុ​ពី ២០-៣០​ឆ្នាំ : ជា​អំឡុង​ពេល​ដែល​កំពុង​មាន​ភាព​លូតលាស់​ធំធាត់ អាច​ស្តារ​ស្ថានភាព​បាន​យ៉ាង​ឆាប់​រហស័ ។ ក្រៅពី​នោះ​អរ័​ម៉ូន​ផ្សេងៗ ក៏​កំពុង​មាន​ប្រសិទ្ធិភាព​ក្នុងតួនាទី​ផងដែរ ។ បើ​តាម​ការស្រាវជ្រាវ​គេ​រកឃើញ​ថា បុរស​ជា​ច្រើន​នាក់​ព្រម​ទទួលស្គាល់ថា បាន​រៀបការ​ក្នុង​វយ័​នេះហើយ មាន​សកម្មភាព​រួម​ភេទ​រាល់ថ្ងៃ មិន​ដែល​ខកខាន ព្រោះ​ការ​រួមភេទ​ជាមួយ​ភរិយា​ធ្វើឲ្យ​គេ​ទាំង​ពីរ​នាក់​គេង​លក់ បានយ៉ាង​ស្កប់ស្កល់​ហើយ​អារម្មណ៍​បាន​ធូរស្រាល ។
២- ស្ត្រី​អាយុ​ពី ៣១-៤០​ឆ្នាំ : ស្ត្រី​ក្នុង​អំឡុង​វយ័​នេះ​អាច​ហៅ​បាន​ថា ហែល​ឆ្លងកាត់​ការងារ​ច្រើន​មក​ហើយ​ដែរ ។ ប្រសិនបើ​រាងកាយ​នៅ​រឹងមាំ គ្មាន​អារម្មណ៍​ធុញថប់​ពី​ការងារ​នោះ​ទេ កម្រិត​សន្ទុះ​អារម្មណ៍​ផ្លូវភេទ​របស់​នាង​អាច​ញឹកញាប់ ប្រហាក់ប្រហែល​ទៅ​នឹង​ពេល​មាន​អាយុ ៣០ ​ឆ្នាំ​ដែរ ។ ធានាថា គ្មាន​ប​ញ្ហ​ចំពោះ​ស្ត្រី ខ្លះ​នាង ធ្វើ​ការងារ​បណ្តើរ បំរើ​អារម្មណ៍​បណ្តើរបាន ដែល​ជា​ហេតុ​មិន​បង្ក​អារម្មណ៍​ធុញថប់​សន្សំទុក​ក្នុង​រាងកាយ ទើប​ជា​ហេតុ​មិន​ប៉ះពាល់​ដល់​អារម្មណ៍​សិច ។
៣- ស្ត្រី​អាយុ​ពី ៤១-៥០​ឆ្នាំ : នៅក្នុង​វយ័​នេះ​អារម្មណ៍​រួមភេទ​នៅ​មាន​សន្ទុះ​នៅឡើយ តែ​អាច​មាន​ផលប៉ះពាល់​ចំពោះ​សុខភាព ព្រោះ​អាយុក៏​មាន​តួលេខ​ខ្ពស់ សមគួរ​ទៅហើយ​ដែរ ជា​ការពិតរ​មេ​ង​មាន​រោគ​រុករាន​ខ្លះ​មិន​ខ​ខាន ។ ដូច្នេះ​ណែនាំ​កុំ​សង្វាត​រឿង​រូ​ម​ភេទ​ច្រើនពេក ព្រោះ​វយ័​បែបនេះ​គួរ​មាន​សិ​ចបែប​រឿយៗ តាម​សម្រូល​ដែល​អាច​ពោល​បែប​ឆាប់​យល់ថា វយ័​នេះវា​ស្ទើរតែ​អស់​សន្ទុះ​អារម្មណ៍​ភេទ​ក្លៀវក្លា ដូច​ពេលមុនៗ​ទៀតហើយ ។ លោកអ្នក​គួរតែ​ផ្តល់ឱកាស​ឲ្យ​រាងកាយ​សម្រាក​ឲ្យបាន​ច្រើន ។ ដូច្នេះ​កម្រិត​រូ​ម​ភេទ​អាច​នៅត្រឹម ១-៣ ដង​ក្នុង​១​សប្តាហ៍​ទើបជា​ការ​គួរ ។
៤- ស្ត្រី​វយ័ ៥១​ ឆ្នាំឡើងទៅ : គួរ​ឲ្យ​យល់ចិត្ត​វយ័​នេះ​ខ្លាំង​ណស់ តែ​ទោះជា​យ៉ាងណាក្តី សូម​កុំ​តូចចិត្តតូចថ្លើម​អី វា​ជា​មួយ​តួលេខ​អាយុ​របស់​ខ្លួន​។ ហើយ​ព្យាយាម​គិត​ទុក​ថា អាយុ​វា​គ្រាន់តែ​ជា​តួលេខ រីឯ​តម្រូវការ​រួម​ភេទ​វា​មិន​ស្រកស្រុត​នោះទេ ដែល​ក្នុងនេះ​វា​មិន​កំណត់​លើ​ភេទបុរស ​ឬ​ស្ត្រី​នោះ​ដែរ ។​
ក៏​ប៉ុន្តែ​ក្នុង​អំឡុង​វយ័​នេះ​អ្វីដែល​គួរ​លើក​មក​គិត​នោះ គឺ​ប​ញ្ហ​សុខភាព ព្រោះ​បើ​សិន​រាងកាយ​ចុះ​ទន់ខ្សោយ ដោយសា​រោគាព្យាធិ​ចោមរោមវាយលុក ក៏​មិន​ណែនាំ​ឲ្យធ្វើ​ការងារ​នេះ​ហួស ពី​ការ​ចាំបាច់​នោះដែរ ។ កម្រិត​រួមភេទ​គួរ​បន្សល់​ទុក​នៅ​ត្រឹម ១-២ ដង​ក្នុង ១​ សប្តាហ៍ ។​
សិច​គឺជា​អ្វី​ដែល​ហួស​ពី​ការ​ស្មាន​ទុក ទោះបី​ថា​ តួលេខ​អាយុ វា​ជ្រៀលជ្រេ​ទៅ​ហើយ​ក្តី តែ​តម្រូវការ​រួម​ភេទ​មិន​អាច​រសាត់​ទៅតាម ពេលវេលា​ណាមួយ​បានឡើយ ។ យើង​អាច​ពោល​តាមបែប​ភាសា​អ្នកស្រុក​ថា ទោះបី​ស្ត្រី​វយ័​ណា​ក៏ដោយ​ក៏​អាច​មាន​បេះដូង​ដូចគ្នា ។ ជា​ចុងក្រោយ សូម​កុំ​ងប់ងុល​រឿង​សិច​ខ្លាំងពេក ទើប​មាន​លទ្ធផល​ល្អ​ទៅ​ថ្ងៃមុខ ៕

0 comments:

Post a Comment