http://img811.imageshack.us/img811/2232/sssssj.jpg

Wednesday, July 13, 2011

ត្រៀមខ្លួន​ឡើងលើ​គ្រែ


ចាត់ទុកថា ជា​បច្ចេកទេស​មួយ​ដ៏​ល្អ​សម្រាប់​ជូន​គូស្នេហ៍ ដែល​ត្រៀម​ដឹក​ដៃ​គ្នា​ធ្វើការ​ងារ​សិច​ជា​លើកដំបូង ឲ្យ​វា​រំភើប​ចងចាំ​មិន​ភ្លេច ។ សូម​សាកល្បង​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម​នេះ ៖
ហាម​ផ្តោត​គោលដៅ​ទុក​មុន : នៅក្នុង​យប់នោះ​អ្នក​ទាំងពីរ​មិនគួរ​ផ្តោត​គោលដៅ​ទុក​មុន​នោះឡើយ ព្រោះ​វា​មាន​ផលប៉ះពាល់​ដល់​អារម្មណ៍​យ៉ាងធ្ងន់ធ្ងរ ក្រោយពេល​អ្នក​ទាំងពីរ​មិនបាន​ទៅដល់​ចំណុច ដែល​ខ្លួនឯង​ប៉ុនប៉ង​ទុក ។ កត្តា​សំខាន់​មួយទៀត គឺ​រាត្រី​ដំបូង​បែបនេះ គូស្នេហ៍​ក៏​មិនគួរ​ចាត់ទុកថា គួរ​មានអីៗ​ជាមួយគ្នា​ពេញ​មួយ​យប់​នោះដែរ ព្រោះ​សកម្មភាព​បែបនេះ អាចធ្វើ​ឲ្យ​ឲ្យ​ប៉ះពាល់​ទាំង​សុខភាព​រាងកាយ និង​សមត្ថភាព​ផ្លូវភេទ​បាន ។​
មធ្យោបាយ​យ៉ាង​ល្អ​បំផុត​អ្នក​ទាំងពីរ គួរតែ​ធ្វើដំណើរ​សិច​ទៅតាម​ធម្មជាតិ ព្រោះ​វា​ជួយ​ឲ្យ​អារម្មណ៍ អ្នក​ទាំងពីរ​បាន​រំភើប​ស្រៀវ​ស្រើប​ពិតៗ មិន​ក្លែងបន្លំ​ធ្វើ​ឲ្យ​រសជាតិ នៅក្នុង​រាត្រី​នោះ​ជិត​ជាប់​នៅក្នុង​អារម្មណ៍​ជា​ប្រវត្តិសាស្ត្រ​ក៏​ថា​ បាន ។​
ធ្វើ​អ្វី​ឲ្យ​ប្លែក​ជាង​ពេលមុនៗ : មាន​គូស្នេហ៍​ជាច្រើន​ហើបមាត់​ស្ងើចសរសើរ​ថា យប់នោះ​ជាយ​ប់​ពិសេស​ហួស​ពី​ការ​គិតដល់ ក្រោយពេល​ពួកគេ​ទាំងពីរ​នាក់​ទាត់ចោល​ទំនៀម​ចាស់ គំរឹល​ដែល​ធ្លាប់ធ្វើ​កន្លងមក ។ ចំណុច​នេះ​គ្មានអ្វី​ពិបាក​ទាល់តែសោះ ព្រោះ​បច្ចុប្បន្ននេះ​មាន​ឯកសារ​ចំណេះដឹង​ពាក់ព័ន្ធ ទៅនឹង​រឿង​ភេទ​ច្រើនណាស់ ត្រូវបាន​ផ្សព្វផ្សាយ​អប់រំ​យ៉ាង​សម្បូរបែប សុទ្ធ​តែមាន​លក្ខណៈ​ប្លែក​ទៀតផង ។​
សន្សំ​កម្លាំង​ត្រៀម​ទុក : ទោះបីជា​ការត្រៀម​កម្លាំង​ទុក​មុន ស្រាប់តែ​ដល់​ថ្ងៃនោះ​តម្រូវ​ឲ្យ​អ្នក​ទាំងពីរ​លុបចោល​កា​រងារ​ផ្លូវភេទ​ មួយរយៈ​សិន ។ ក្នុងពេល​អាក់ខាន​នោះ ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ទាំងពីរ​មិនសូវ​ល្អ​នៅក្នុង​ខ្លួន​ខ្លះៗ ប៉ុន្តែ​យើង​អាច​ធានាបាន​ថា នៅពេល​អ្នក​បញ្ចប់​ការងារ​រវល់​ហើយៗ អារម្មណ៍​ភេទ​ដែល​អ្នក​បាន​រក្សាទុក​អស់​មួយរយៈ​ពេល​មក​នោះ វា​នឹង​រោល​ដុត​ឲ្យ​អ្នក​ពុះកញ្ជ្រោល ក្លៀវក្លា​បំផុត​ពេលដែល​អ្នក​ទាំង​ពីរ បើក​យុទ្ធនាការ​នៅលើ​គ្រែ​នោះ ៕

0 comments:

Post a Comment