http://img811.imageshack.us/img811/2232/sssssj.jpg

Wednesday, July 13, 2011

​ចំណុច​ពិសេស​ធ្វើ​ឲ្យ​គូស្នេហ៍​ឈ្លក់​វង្វេង


វា​ជា​រឿង​ធម្មតា​ទេ ដើម្បី​ឲ្យ​ជីវិត​ស្នេហា​ទទួលបាន​នូវ​ភាព​ផ្អែមល្ហែម និង​ការងារ​សិច​ឲ្យ​ប្រកបទៅដោយ​គុណភាព​នោះ លុះត្រាតែ​ភាគី​ទាំងពីរ​យល់ចិត្ត​គ្នា ។ ដូច្នេះ​ដើម្បី​ឲ្យ​យល់​ពី​ភាព​ទាក់ទាញ និង​ចងចិត្ត​គួរ​ស្នេហ៍​ឲ្យ​ជាប់​នោះ សូម​អាន​ការណែនាំ​មួយចំនួន​ដែលមាន​ដូចខាងក្រោម​នេះ ។
១- ថាមពល​នៃ​ស្នាមញញឹម​
ទាំង​ខាង​ចិត្ត​វិទ្យា និង​សរីរៈវិទ្យា សុទ្ធតែ​ព្រម​ទទួលស្គាល់ថា​ការ​ញញឹម គឺជា​វត្ថុ​ដែល​អាច​អូសទាញ​ខ្លាំង​បំផុត ដោយ​មិនចាំបាច់​ប្រឹង​ញញឹម​រហូតដល់​រង្វះមាត់​ឡើង​ក្រហាញ​ពេក​នោះទេ គ្រាន់តែ​ញញឹម​បែប​ធម្មតាៗ ក៏​អាច​ទាក់ទាញ​គូស្នេហ៍​ឲ្យ​ទន់​ចិត្ត​បានដែរ ។
២- ទាក់ទាញ​អារម្មណ៍​ដោយ​ពណ៌​សម្លៀកបំពាក់​
វា​ជា​រឿង​ពិត​ដែល​ត្រូវ​ទទួលស្គាល់ថា សម្លៀកបំពាក់​ដែល​យើង​ជ្រើសរើស​យកមក​ស្លៀកពាក់ ក៏មាន​ឥទ្ធិពល​បំផុត​ក្នុងការ​អូសទាញ​ចិត្ត និង​ភេទ​ផ្ទុយគ្នា​ខ្លាំង​បានដែរ ។​
- ស្ត្រី​ភាគច្រើន​ចូលចិត្ត​បុរស​ពាក់អាវ​ខៀវ ព្រោះ​មាន​អារម្មណ៍​ថា ពណ៌​ខៀវ​អាច​បង្ហាញ​នូវ​ភាពរឹងមាំ​មាន​ស្ថិរភាព​ហើយ​អាច​ពឹង​ពាក់បាន ហើយ​ធ្វើ​ឲ្យ​កើត​អារម្មណ៍ល្អ​ឈានទៅរក​ការកសាង​សម្ព័ន្ធ​ភាពល្អ​ចំពោះ​គ្នា​ ទៀតផង ។
- ចំណែក​បុរស​វិញ​គេ​ចូលចិត្ត​ស្ត្រី​ដែល​តុបតែង​កាយ​ដោយ​សម្លៀកបំពាក់​ពណ៌​ ស៊ី​ជម្ពូ ឬ​ពណ៌​បៃតង​នេះ​មាន​អានុភាព​អូសទាញ ចិត្ត​ព្រមទាំង​ជួយ​លើក​ពណ៌​សម្បុរ​ឲ្យ​ស្រស់ស្អាត​ទាក់ទាញ​អារម្មណ៍​ភេទ​ ផ្ទុយគ្នា​ផងដែរ ។
- ប្រសិនបើ​អ្នក​គិត​ចង់​ចេញទៅ​កំសាន្ត​ជាមួយ​ដៃគូ​ស្នេហ៍​ដែលមាន​ភាព​ ខ្មាសអៀន​ច្រើន ឬ​មិនសូវ​ចូលចិត្ត​ស្ត្រី​សិច​ស៊ី ការប្រើ​ពណ៌​ក្រហម​ចាស់ វា​ជួយ​សាង​នូវ​ភាព​ពេញចិត្ត​ដល់​ដៃគូ​របស់​អ្នកខ្លាំង​បំផុត ។
- ពណ៌​ក្រហម​ជា​ពណ៌​ដែល​ល្អិតល្អន់ និង​មាន​មន្ត​ស្នេហ៍​ជាងគេ​បង្អស់ តែ​ក៏មាន​ចំណុច​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​ផងដែរ នៅពេល​ប្រើប្រាស់​ព្រោះថា ពណ៌​ក្រហម​គឺជា​សញ្ញា​របស់​សិច និង​ថាមពល ។ មានន័យថា ពណ៌​នេះ វា​អាច​អូសទាញ​បុរស​ដែល​ចូលចិត្ត​ស្ត្រី​រឹងមាំ ឬ​ប្រភេទ​បុរស​ដែល​ចូលចិត្ត​តែ​រឿង​សិច ។ ការ​ក្រើនរំលឹក​ចុងក្រោយ​ពាក់ព័ន្ធ​ទៅនឹង​រឿង​ពណ៌​ខៀវ ព្រោះ​ពណ៌​នេះ​មាន​ឥទ្ធិពល​ខៀវ ព្រោះ​ពណ៌​នេះ​មាន​ឥទ្ធិពល​កាត់បន្ថយ​អារម្មណ៍​ភេទ ។
២- ក្លិនក្រអូប​ទាក់ទាញ​ចិត្ត​
បើតាម​ការសិក្សា​គេ​បាន​រកឃើញថា បុរស​ច្រើន​ឈ្លក់​វង្វេង​ទៅនឹង​ក្លិន​របស់​ស៊ីន​ណា​ម៉ន និង​វ៉ា​នី​ល​ឡា ។ អ្នក​គ្រាន់តែ​ប្រើ​ក្លិន​ស្រទន់​បែបនេះ​មុនពេល​បណ្តើរ​គូស្នេហ៍ វា​ពិតជា​ជួយ​បង្កើន​មន្ត​ស្នេហ៍​ដល់​ខ្លួនឯង​មិន​អន់​ប៉ុន្មាន​នោះឡើយ ។
៤- ប្រើ​ចលនា​រាងកាយ​
កូនសោ​សំខាន់​ក្នុងការ​ប្រើ​ចលនា​រាងកាយ​អូសទាញ​ចំណាប់អារម្មណ៍​ភេទ​ពីរ​ ផ្ទុយគ្នា​បានល្អ​បំផុត​នោះ គឺ​ការបង្ហាញ​ឲ្យ​កើត​នូវ​អារម្មណ៍ គឺ​ការមិន​ធ្វើខ្លួន​ឲ្យ​ហួសហេតុ​ពេក​នោះឯង ។ ទោះបី​អ្នកជា​ស្ត្រី​ដែលមាន​ភាពរឹងមាំ​ប៉ុនណា​ក្តី សូម​ឲ្យ​ចងចាំ​ទុក​ថា បុរស​គេ​ត្រូវការ​ស្ត្រី​ដែលមាន​ភាព​ថ្នាក់ថ្នម ក្នុងនោះ​សូម្បីតែ​ភាសា​រាងកាយ ដូចជា​ងក់ក្បាល ឬ​លើកដៃ​លើកជើង​ជាន់គ្នា ដើម្បី​បង្ហាញថា យកចិត្តទុកដាក់​នឹង​គេ ក៏​អាចជួយ​ឲ្យ​ស​ម្ព័​ន្ថ​ភាព​របស់​អ្នក​ទាំង ២ មាន​ភាពរលូន​បំផុត​ដែរ ។
ក៏ប៉ុន្តែ​សូម​ហាម​ធ្វើ​សកម្មភាព​៣​យ៉ាង គឺ​ក្រ​ព័ន្ធ​ដៃ​ទំពា​រស្ករ កៅស៊ូ និង​កេះ​ក្រចក ដែល​ចលនា​ទាំង​៣​នោះ មិនអាច​សាង​អារម្មណ៍​ឲ្យ​វេញ​ចូលគ្នា​បានឡើយ ។
៥- និយាយ​អ្វីដែល​សិច​ស៊ី
អ្នក​សាកល្បង​និយាយ​ពាក្យ​ញុះញង់ របៀប​សិច​ស៊ី ក្នុងនោះ​សូម្បីតែ​ការ​ពោល​ពី​រឿង​អ្វីមួយ ដែល​អាចជួយ​ភ្ញោ​ច​អារម្មណ៍ ក៏​អាចធ្វើ​ឲ្យ​គេ​ញញឹម​ចេញ​បានដែរ​។ បុរស​គេ​ចង់ដឹងថា អ្នក​ចាប់អារម្មណ៍​ទៅនឹង​រឿង​សិច​ពិតៗ មិនមែន​ព្រោះតែ​តួនាទី​ស្អី​នោះទេ ៕

0 comments:

Post a Comment