http://img811.imageshack.us/img811/2232/sssssj.jpg

Wednesday, July 13, 2011

​ផ្លាស់ប្តូរ​ស្នៀត​ច្រើនពេក​នាំឲ្យ​អស់អារម្មណ៍


ក្នុង​ខ្សែភាពយន្ត​រឿង​សិច​ជាច្រើន គេ​រមែង​សង្កេតឃើញថា​អង្គ​ជា​តរបស់​តួឯក​ប្រុស​ត្រូវបាន​ពង្រីក​ទំហំ និង​ប្រវែង​ហួស​ពី​ការពិត ជាពិសេស​គឺ​ខ្សែភាពយន្តរឿង​សិច​របស់​ពួក​ បស្ចិមប្រទេស ដែល​ធ្វើ​ឲ្យ​បុរស​ជា​ច្រើន​បាត់បង់​ជំនឿ​ចិត្ត​លើ​ប្រដាប់ភេទ​ខ្លួនឯង ។ តាមពិត​ទៅ​លើកលែងតែ​ជនជាតិ​ស្បែក​ខ្មៅ ប្រដាប់ភេទ​របស់​ជន​ជាតិ​ស្បែក​ភាគច្រើន​មាន​ទំហំ និង​ប្រវែអ​មិន​ខុស​គ្នា​ប៉ុន្មាន​ទៅ​នឹង​ខ្នាត​ប្រដាប់ភេទ​នៃ​ជនជាតិ​អាស៊ី ​ឡើយ ។​ នៅក្នុង​ខ្សែភាពយន្ត​រឿង​សិច​កាលបើ​មាន​ឈុត​ក្តៅ​សាច់​ហើយ គឺ​ឆាកប្រយុទ្ធ​ចាប់ពី​កន្លះ​ម៉ោង​ឡើងទៅ ប៉ុន្តែ​ នោះ​គឺ​បច្ចេកទេស​កាត់ត​តែប៉ុណ្ណោះ ។ ដូច្នេះ​ឲ្យតែ​អាច​ទ្រាំ​ទ្របាន​ពី ៣ នាទី​ឡើង​ទៅ ហើយ​បញ្ចេញ​ទឹកកាម​នោះ គឺ​សុទ្ធតែ​ជា​រឿង​ធម្មតា​ទាំងអស់ ។ ចំពោះ​បុរស រយៈពេល​នៃ​ការ​រួមភេទ​យូរ ឬ​ឆាប់ គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព​ខុសគ្នា ។ ដូច​ជា​ក្រោយ​ពេល​ដែល​ទើប​មុជទឹក​ក្តៅឧណ្ណៗ​ហើយ ឬ​មុន​ពេល​បត់ជើងតូច​ហើយ​បាន​រួមភេទ នោះ​ប្រដាប់ភេទ​អាច​ឡើង​រឹង​បានយូរ ពីព្រោះ​វា​អាច​កាត់បន្ថយ​កម្រិត​រំ​ញោច​នៃ​ប្រដាប់ភេទ ។​ តាម​ការសង្កេត​តៗ​មក​បានឲ្យដឹងថា ស្ត្រី​ជនជាតិ​អាស៊ី​ភាគច្រើន​មិនសូវ​ថ្នឹក​ក្នុង​ល្បែង​ស្នេហា​នៅលើ​គ្រែ​ ឡើយ ហើយ​ទាំងអស់​នេះ​សំខាន់បំផុត គឺ​មានទាក់ទង​ដល់​វប្បធម៌ ។ ប៉ុន្តែ​ប្រសិនបើ​មិត្តស្រី ឬ​ប្រពន្ធ​របស់​លោក​អ្នក​ដែល​កំពុង​តែ​បើកឆាក​ប្រយុទ្ធ​នៅលើ​គ្រែ ដោយ​បាន​បញ្ចេញ​សំឡេង​ខ្លាំងៗ​នោះ អាចកត់សម្គាល់​បាន​ថា នាង​ប្រហែលជា​កំពុងតែ​លើកទឹកចិត្ត​ដល់​លោក​អ្នក​ដោយ​ធ្វើឲ្យ​លោកអ្នក​ យល់ឃើញថា ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ឲ្យស្រីៗ​បាន​ឆ្លង​ដល់​កោះ​ត្រើយ ។ ដូច្នេះ​ដើម្បី​បញ្ជាក់ថា ស្ត្រីភេទ​ពិតជា​បាន​ទទួល​នូវ​ភាព​ត្រេកត្រអាល និង​ពុះកញ្ជ្រោល​ខ្លាំង​នោះ សំខាន់​បំផុត​គឺ​ត្រូវ​លួច​ស្តាប់សំឡេង​ថ្ងួច​ថ្ងូរ និង​សំឡេង​ទឹកមាត់​នៅក្នុង​បំពង់​ក​របស់​នាង ព្រមទាំង​លួច​សង្កេតមើល​នៅលើ​ដើមទ្រូង​របស់​នាង​ថា តើ​ឡើង​ក្រហម​ដែរ​ឬ​អត់ ។ លោក​អ្នកមិន​ត្រូវ​រួមភេទ​ដោយ​យក​គំរូ​តាម​ស្នៀត​ដ៏​សម្បូរបែប​នៅក្នុង​ ខ្សែភាពយន្ត​រឿង​សិច​ឡើយ ហើយ​នៅពេល​រួមភេទ​ម្តងៗ ក៏​មិន​ត្រូវ​ផ្លាស់​ស្នៀត​ប្រយុទ្ធ​ញឹកញាប់ឡើយ ពីព្រោះ​ស្រីៗ​កាល​បើ​ចង់​ឈាន​ទៅ​ដល់​កម្រិត​កំពូល​ពុំមែន​ពឹងផ្អែក​ទៅលើ​ ភាព​ស្រើបស្រាល​នៃ​ប្រសាទ​វិញ្ញាណ ។ ចំពោះ​ការ​រួមភេទ​មួយ​លើកៗ បើ​ផ្លាស់ប្តូរ​ស្នៀត​ប្រយុទ្ធ ដ៏​ច្រើន​សម្បូរបែប​នោះ គឺ​បាន​ត្រឹមតែ​នាំមក​នូវ​អារម្មណ៍​ស្រស់ស្រាយ​តែប៉ុណ្ណោះ ហើយ​ពុំ​ប្រាកដ​ថា​បាន​ស្រណុក​សុខ​សប្បាយនោះឡើយ ។ រីឯ​ការឈាន​ទៅ​ដល់​កម្រិត​កំពូល​របស់​ស្ត្រី​ភេទ គឺ​ត្រូវការ​ភាព​ពុះកញ្ជ្រោល​ជាប់ៗ​គ្នា ។​ ដូច្នេះ​ការ​រួមភេទ​មួយ​លើកៗ​ដោយ​បាន​ផ្លាស់ប្តូរ​ស្នៀត​ប្រយុទ្ធ​ជា​ ញឹកញាប់​នោះ អាច​ធ្វើ​ឲ្យ​ស្ត្រីភេទ​ដែល​ទើបតែ​ទទួល​បាន​ភាព​ត្រេកត្រអាល​នោះ​ត្រូវ​ រលាយសាបសូន្យ​ទៅវិញ ហើយ​ត្រូវ​ការបង្កើត​ភាព​ស្រើបស្រាល​សាជាថ្មី​ឡើងវិញ និង​នាំឲ្យ​បាត់បង់​អារម្មណ៍​ប្រយុទ្ធ​ទៀតផ​ង ៕

0 comments:

Post a Comment